Header Ads

Banner

ពត៏មានថ្មីៗប្រចាំថ្ងៃ

Showing posts with label ទូរស័ព្ទ. Show all posts
Showing posts with label ទូរស័ព្ទ. Show all posts

កំពូលស្មាតហ្វូន Huawei Honor V9

12:57 PM
ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា V9។ ជារឿយៗ យើងសង្កេតឃើញថា Huawei តែងបំពាក់មុខងារក៏ដូចជាសមត្ថភាពខ្លាំងៗ បូករូមជាមួយរូបរាងដ៏ស្រស់ស្អាតនៅលើនៅលើទូរស័ព្ទរបស់ខ្លួន ដូចជា V9 មួយនេះអញ្ចឹង។

វាបំពាក់អេក្រង់ទំហំ 5,7 អ៊ីញប្រភេទ LCD LTPS 2K QHD បំពាក់ RAM 6GB ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat EMUI 5.0 ប្រើប្រាស់បន្ទះឈីប Kirin 960 កាមេរ៉ាភ្លោះក្រោយ 12 មេហ្គាភិចសែល ថតវីដេអូបានក្នុងកម្រិត 4K កាមេរ៉ាមុខ 8 មេហ្គាភិចសែល មេម៉ូរីម៉ាស៊ីន 64/128GB ថាមពលថ្ម 4.000mAh។ Huawei V9 នឹងចេញជាផ្លូវការនាថ្ងៃទី 28 ខែកម្ភៈក្នុងពិពណ៌ពិភពលោក Mobile World Congress 2017 ខាងមុខ តម្លៃរបស់វាប្រហាក់ប្រហែល 2,999 យ័ន រឺស្មើនឹង 435$ ។




ស្មាតហ្វូន Sony Xperia XZ Premium

8:29 AM
នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុន Sony បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីៗ ជាច្រើននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2017 ដែលធ្វើឱ្យកម្មវិធីដ៏ធំមួយនេះកាន់តែអស្ចារ្យថែមទៀត។ ប៉ុន្តែលក្ខណៈសម្បត្តិដ៏អស្ចារ្យ និងមុខងារពិសេសៗជាច្រើនកំពុងតែត្រូវបានក្រុមហ៊ុនធំជាច្រើនប្រឹងប្រែង ដើម្បីប្រកួតប្រជែងទីផ្សារនៅក្នុងសហរដ្ឋអាមេរិច ហើយនឹងពិភពលោកផងដែរ។ លក្ខណៈពិសេសមួយនៃស្មាតហ្វូននេះ គឺប្រព័ន្ធស្កែនក្រយ៉ៅដៃ Fingerprint Reader ដែលនៅក្នុងសហរដ្ឋអាមេរិច នៅមិនទាន់ដាក់ឱ្យដំណើរការបាន (នេះប្រហែលជាការបិទដំណើរការនៃប្រព័ន្ធ Software )។
 ស្មាតហ្វូន Sony Xperia XZ Premium មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងអេក្រង់ប្រភេទ 4K HDR Display ដែលផ្តល់នូវគុណភាពរូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែកបំផុត។ អេក្រង់របស់ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី TRILUMINOS Display និងបច្ចេកវិទ្យាជំនួយទៅលើរូបភាព X-Reality រួមទាំងបច្ចេកវិទ្យា Dynamic Contrast Enhancement ទៀត។ បច្ចេកវិទ្យាទាំងអស់នេះឱ្យដែលធ្វើឱ្យស្មាតហ្វូននេះក្លាយជាផលិតផលកំពូលមួយសម្រាប់ក្រុមហ៊ុន Sony ។ស្មាតហ្វូនស៊េរីថ្មី Xperia XZ Premium និង XZs បានបង្ហាញឱ្យយើងមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា Sony នៅតែរក្សាគុណភាពនៃការបង្កើតផលិតផលដែលមានគុណភាពខ្ពស់ដែលបានផ្សារភ្ជាប់ទៅនឹង ការផលិតស្មាតហ្វូនផងដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីជាស្មាតហ្វូនមំាក Sony នេះនៅមិនទាន់បានឈានដល់ចំណុចកំពូលនៅក្នុងទឹកដីសហរដ្ឋអាមេរិចក្តី ប៉ុន្តែក្រុមហ៊ុននេះបានផលិតនូវស្មាតហ្វូនដែលមានការរចនារូបរាងស្រស់ស្អាត និងបច្ចេកវិទ្យាថ្មីលើសគេដែលជាស្នាដៃដ៏ធំធេងមួយ។
ស្មាតហ្វូន Xperia XZ Premium នេះមានការរចនារូបរាងយ៉ាងស្រស់ស្អាត ហើយវាបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនផងដែរ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ  Xperia XZ Premium មានអេក្រង់៖ 5.5 អ៊ីង 4K HDR, បន្ទះឈីប៖ Qualcomm Snapdragon 835, រ៉េម៖ 4GB, ម៉េមូរី៖ 64GB, microSD (256GB), ប្រព័ន្ធប្រតិបត្តិការ៖ Android 7.1 Nougatអ កាមេរ៉ាខាងក្រោយ៖ 19 MP 1/2.3”, បច្ចេកវិទ្យា Exmor RS សម្រាប់ mobile image sensor, 960fps slo-mo video, predictive capture, anti-distortion shutter, “triple image sensing technology”, Predictive Hybrid Autofocus, SteadyShot ជាមួយនឹង Intelligent Active Mode (5-axis stabilization), 4K video recordingអ កាមេរ៉ាមុខ៖ 13MP 1/3.06” Exmor RS for mobile image sensor, 22mm wide-angle lens, ISO6400, F2.0, គុណភាពសំឡេង៖ High-Resolution Audio (LPCM, FLAC, ALAC, DSD) DSEE HX. LDAC. Digital Noise Cancelling. Clear Audio+. S-Force Front Surround. Stereo Recording, និងមានថាមពលថ្ម៖ 3230mAh, Qualcomm Quickcharge 3.0។ ចំពោះកាលបរិច្ឆេទលក់៖ និទាឃរដូវ 2017។្តម្លៃ៖ នៅក្នុងសហរដ្ឋអាមេរិចនៅមិនទាន់ទម្លាយឱ្យដឹងនោះទេ
នៅក្នុងវីដេអូនេះ យើងបាននិយាយអំពី Qualcomm ក្នុងការប្រើប្រាស់នៅ Gigabit LTEE ជាមួយនឹងបច្ចេកវិទ្យា Sony Xperia XZ Premium ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា High-Resolution Audio ដែលក្នុងនោះមាន LPCM, FLAC, ALAC និង DSD ។ គុណភាពសំឡេងប្រើប្រាស់នូវប្រព័ន្ធ DSEE HX, LDAC, Clear Audio+ និង S-Force Surround ថែមទៀត។ លើសពីនេះទៅទៀត វាប្រើប្រាស់នូវរន្ធដោត USB-C Jack និងរន្ធដោតកាស 3.5mm Headphone Jack ៕

អត្ថបទពី៖ eworldmagz
 ប្រភពពី៖Apageplus


Nokia 3310, Nokia 3 និង Nokia 5 ចាប់បើកឱ្យ Pre-Order ហើយ ចុះតម្លៃមានដឹងនៅ?

8:21 AM
សំរាប់ការបើកឱ្យបញ្ជាទិញទុកជាមុនឫ Pre-Order សំរាប់ម៉ូឌែល Nokia 3310 សេរ៊ីឆ្នាំ 2017, Nokia 3 និង Nokia 5 បានចាប់ផ្តើមហើយ ក្នុងប្រទេសហូឡង់។ ព្រឹត្តិការណ៍នេះ អាចនិយាយបានថា ជាជំហានដំបូងបង្អស់ ក្រោយពេលដែលទីផ្សារអាសុី គេតម្រង់ទៅប្រទេសឥណ្ឌា អាចជាអំឡុងខែឧសភា ហើយ Nokia 3, Nokia 5 និង Nokia 6 អាចជាដើមខែមិថុនាតែម្តង។ យ៉ាងណាមុិញសំរាប់តម្លៃរបស់វា គឺរួមមានដូចតទៅ:


.Nokia 5 ប្រហែល 189 អឺរ៉ូ ឫជាង 200$
 .Nokia 6 Arte ប្រហែល 299 អឺរ៉ូ ឫជាង 316$

 .Nokia 3310 ប្រហែល 49 អឺរ៉ូ ឫជាង 52$

 ប្រភព៖Aplageplus

ស្មាតហ្វូន Sony Xperia XZ Premium ទទួលបានវិញ្ញាប័ណ្ណបប័ត្រពីស្ថាប័ន FCC

8:11 AM
FCC ទទួលស្គាល់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Sony ជាមួយនឹងលេខកូដ FCC ID# PY7-43153G ។ ស្មាតហ្វូននេះ អាចជា Sony Xperia XZ Premium ទោះបីជាវាមិនមានឯកសារណាមួយ ដែលអាចបញ្ជាក់ពីម៉ូដែល ទទួលបានវិញ្ញាបនបត្រពី FCC ក៏ដោយ។ មួយវិញទៀត ស្មាតហ្វូន 3 ស៊េរីម៉ូ ដែលទៀតរបស់ក្រុមហ៊ុន Sony ទទួលវិញ្ញាបនបត្រពី FCC រួចរាល់ហើយដែរ។ ដ្យាក្រាមមួយដែលភ្ជាប់ជាមួយនឹងឯកសារ FCC ក៏បង្ហាញពីលេខកូដភ្ជាប់ជាមួយនឹងស្មាតហ្វូនស្រាប់។ ស្មាតហ្វូន Sony Xperia XZ Premium បង្ហាញខ្លួនរួចទៅហើយនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC ហើយវាមានកម្រិតភាពច្បាស់ដល់ទៅ 2160×3840 នៅលើអេក្រង់ LCD 5.5 អ៊ីងដែលមានអាំងតង់ស៊ីតេភិចសែលដល់ទៅ 801ppi ។
ស្មាតហ្វួនថ្មីនេះ គឺមានបន្ទះឈីប Qualcomm Snapdragon 835 បំពាក់នូវ CPU Octa-Core ល្បឿន 2.45GHz និងក្រាហ្វិក Adreno 540 GPU ។ ស្មាតហ្វូននេះ មានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រន្ធដោត microSD កាតទំហំដល់ទៅ 256GB ។ បន្ថែមពីនេះទៀត វាមានកាមេរ៉ាខាងក្រោយទំហំ 19MP ភ្ជាប់ជាមួយនឹងមុខងារ Aperture f/2.0 ចំនែកកាមេរ៉ាខាងមុខវិញមានទំហំ 13 MP ងាយស្រួលក្នុងការថតរូប Selfies និងវីដេអូឆាតបានច្បាស់ល្អ។ ស្មាតហ្វូននេះប្រើប្រាស់ថ្មថាមពល 3230mAh និង IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីបានថែមទៀត។  Sony Xperia XZ Premium មានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់ហើយវាទ្រទ្រង់នូវប្រព័ន្ធ NFC និងប្រព័ន្ធប្រតិបត្តិការ Android 7.1 ស្រាប់ក្នុងម៉ាស៊ីន។
ស្មាតហ្វូនស៊េរីថ្មីនេះ នឹងដាក់លក់នៅសហរដ្ឋអាមេរិចផងដែរ ប៉ុន្តែគ្រាន់តែមុខងារស្កែនក្រយ៉ៅដៃ (Fingerprint) ត្រូវបានបិទដំណើរការ ដោយសារតែនៅទីផ្សារមួយនេះ គឺមានច្បាប់មួយស្តីពី Finger Print ។ យើងរំពឹងថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងពេលណានៅត្រីមាសទី 2 ខាងមុខនេះដែលចាប់ផ្តើមពីខែមេសាដល់ខែមិថុនា៕
អត្ថបទពី៖ eworldmagz

ស្មាតហ្វូន Huawei GR5 2017 Huawei GR5

11:59 AM
ស្មាតហ្វូន Huawei GR5 2017 Huawei GR5 ជាដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យលើសអ្វីដែលធ្លាប់មានពីមុនមក ដោយឥឡូវនេះវាមានល្បឿនលឿន ថ្មកាន់ភ្លើងបានយូរ មានបំពាក់កាមេរ៉ាភ្លោះ បច្ចេកវិទ្យាស្កេនម្រាមដៃ Fingerprint 3.0 និង ភ្ជាប់នូវមុខងារការពារភ្នែកដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន។

បច្ចុប្បន្ន ស្មាតហ្វូន Huawei GR5 2017 មានដាក់លក់នៅគ្រប់សាខាហាងលក់ទូរសព្ទ ដែលមានស្លាកសញ្ញា Huawei ហាងដៃគូសហការ និង ហាងដែលមានភ្ងាក់ងារលក់របស់ Huawei ក្នុងតម្លៃត្រឹមតែ 269 ដុល្លារតែប៉ុណ្ណោះ ជាមួយនឹងការបន្ថែមអស់ស្ទះ រួមមាន Bluetooth Speaker, សម្បកទូរសព្ទ និង រង្វាន់ជាច្រើនទៀត។





Samsung Galaxy Note 7 អាចនឹងងើបឡើងសារជាថ្មី

5:21 PM
កាលពីប៉ុន្មានសប្ដាហ៍កន្លងមកនេះក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសរួចទៅហើយទាក់ទងទៅនឹងមូលហេតុដែល Galaxy Note 7 របស់ខ្លួនឆេះ និងផ្ទុះបែបនេះ។ តែក្រុមហ៊ុនពុំបានបញ្ជាក់នោះទេថាពួកគេនឹងធ្វើអ្វីបន្ដទៀតសម្រាប់កំពូលស្មាតហ្វូន Galaxy ត្រកូល Note នេះ ពោលគឺឈ្មោះនេះត្រូវបានគេស្គាល់នៅទូទាំងសកលលោកទៅហើយ ដូចនេះអាចនិយាយបានថាក្រុមហ៊ុននឹងមិនបោះបង់ការខឹតខំប្រឹងប្រែងរបស់ពួកគេឡើយ។ ដោយឡែក នាពេលថ្មីៗនេះយើងបានទទួលពត៌មានមិនច្បាស់ការមួយដែលផ្ទុះឡើងពីប្រទេសកូរ៉េបានលើកឡើងថាក្រុមហ៊ុន Samsung មានបំណងចង់លក់ Galaxy Note 7 ដែលជួសជុលហើយម្ដងទៀតក្រោយពេលដឹងពីមូលហេតុនៃការឆេះនេះហើយ។ ហើយរហូតមកដល់ពេលនេះយើងបានទទួលពត៌មានកាន់តែច្បាស់ទាក់ទងទៅនឹងចេតនារបស់ក្រុមហ៊ុន Samsung។

យោងតាមលោក Hankyung ក្រុមហ៊ុន Samsung នឹងសម្រេចផ្លាស់ប្ដូរថាមពលថ្មដែលមានទំហំដើម 3,500mAh ជាមួយនឹងថាមពលថ្មដែលមានទំហំត្រឹមតែ 3,000mAh រឺ 3,200mAh វិញ។ មិនតែប៉ុណ្ណោះកំពូលស្មាតហ្វូន Galaxy Note 7 ដែលបានជួសជុលរួចហើយនោះនឹងត្រូវបានលក់នៅតាមតំបន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា ប្រទេសឥណ្ឌា និងវៀតណាម។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Samsung បានប្រមូលចូលរោងចក្រវិញនូវចំនួនសរុបនៃ Galaxy Note 7 ជាង 3លានគ្រឿង ពោលគឺស្មើនឹង 98% នៃចំនួនសរុប។

ទោះជាយ៉ាងណាតាមរយៈរបាយការណ៍ដដែលពុំបានបញ្ជាក់ទាក់ទងទៅនឹងតម្លៃរបស់ Galaxy Note 7 ដែលជួសជុលរួចនោះទេ។ តែវាបានបញ្ជាក់ថាក្រុមហ៊ុន Samsung មានគម្រោងថានឹងប្រកាសចេញលក់កំពូលស្មាតហ្វូននោះសារជាថ្មីម្ដងទៀតនៅខែមិថុនា។ ពួកយើងនៅមិនទាន់ច្បាស់នៅឡើងទេថា តើក្រុមហ៊ុន Samsung នឹងចេញលក់ Galaxy Note 7 នេះជាថ្មីម្ដងទៀតជាសាធារណៈ ពោលគឺនៅទូទាំងពិភពលោកដូចកាលប្រកាសចេញលក់ដំបូង រឺសម្រាប់តែទីផ្សារប្រទេសឥណ្ឌា និងវៀតណាម។
 
Copyright © Tech Insider. OddThemes