Header Ads

Banner

ពត៏មានថ្មីៗប្រចាំថ្ងៃ

តើGoogle រក្សា​សារ​របស់​អ្នក ដោយរបៀបណា?

ក្រុមហ៊ុន Google បានបង្កើតកម្មវិធីថ្មីឈ្មោះ Allo chat app ដែលរក្សាសាររបស់អ្នករហូត ឬអ្នកសម្រេចចិត្តលុប ឬកំណត់រយៈពេលក្នុងការលុបសារនោះ ចោលដោយខ្លួនឯង។ ម្យ៉ាងទៀតវា មានលក្ខណៈពិសេសប្លែកពីគេនៅត្រង់ Smart Replies ដែលមានក្រុមអ្នកជំនួយរបស់ក្រុមហ៊ុន Google ដល់ការផ្កល់យោបល់ក្នុងការសន្ទនារបស់អ្នក ។ ហេតុនេះដើម្បីឲ្យកម្មវិធីនេះដំណើរការទៅបានអ្នកប្រើប្រាស់ Allo ត្រូវដោះដូរនឹងសិទ្ធិឯកជនរបស់ខ្លួន ។

ក្រុមហ៊ុនបញ្ជាក់ថាបច្ចេកវិទ្យា Smart Reply (ការឆ្លើយតបដ៏ឆ្លាតវៃ) នឹងដំណើរការកាន់តែល្អប្រសើរ ប្រសិនបើមានកំណត់ត្រាសាររបស់អ្នកប្រើប្រាស់កាន់តែច្រើន ។ ឆ្លងតាមកម្មវិធីដែលសុំមិនរក្សាកម្មសិទ្ធិឯកជន នាំឲ្យមានភាពងាយស្រួលដល់ក្រុមហ៊ុន Google ក្នុងការគេចផុតពីបញ្ហាជាមួយរដ្ឋាភិបាលនានានៅលើពិភពលោក ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនថា «យើងនឹងផ្តល់តម្លាភាព និងគ្រប់គ្រង់ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងកម្មវិធី Google Allo តែប៉ុណ្ណោះ» ។

លោកស្រី Eva Galperin ដែលជាអ្នកវិភាគគោលនយោបាយពិភពលោក និយាយថា អ្នកប្រើប្រាស់ Google Allo អាចជ្រើសរើសយកការរក្សាសិទ្ធិឯកជនទាំងស្រុង ឬយកការរក្សាសិទ្ធិឯកជន ខ្លះៗតាមចិត្ត តែចំណុចដែលពិសេសត្រង់ថា បើទោះជាអ្នកប្រើប្រាស់កម្មវិធីនេះជ្រើសរើសខុស ឬយ៉ាងណានោះ ក៏នៅតែមានសុវត្ថិភាពក្នុងការប្រើប្រស់កម្មវិធីនេះដែរ ៕



តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធ្វើការសន្ទនា ជាក្រុមតាមវីដេអូ (Group Video Chat) នៅ Messenger

Facebook​បាន​ប្រកាស​ការ​បន្ទាន់​សម័យ​ថ្មី​មួយ​ដែល​បាន​នាំ​មក​នូវ​មុខងារ​ដូច​ទៅ​និង​មុខងារ​Skype គឺ ក្រុម​សន្ទនា​តាម​វី​ដេ​អូ (Group Video Chat) ដែល​ជា​ការ​ស្នើ​សុំ​មុខងារ​ច្រើន​បំផុត ដូច​ច្នេះ​Facebook​និង​ធ្វើ​វា​ឲ​គ្រប់​ប្រភេទ​ទូរស័ព្ទ​ទាំងអស់​ឆាប់​ៗ​នេះ​។ អ្នក​អាច​សន្ទនា​និង​មើល​គ្នា​ទៅ​វិញ​ទៅ​មក​បាន​រហូត​ដល់​៦​នាក់​ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​បន្ថែម​អ្នក​ផ្សេង​ទៅ​ក្នុង​ការ​សន្ទនា​លើស​ពី​៦​នាក់​ទេ​។ អ្នក​ដែល​នៅ​សល់ រហូត​ដល់​៥០​នាក់ អាច​ចូលរួម ហើយ​ជ្រើស គ្រាន់តែ​ស្ដាប់ ឬ ចូលរួម​តាម​ការ​និយាយ ឬ តាម​កាមេរ៉ា​។ ចាប់ពី​ថ្ងៃនេះ Facebook និង​ចេញ​មុខងារ​ថ្មី​នេះ ទៅ​គ្រប់ ឧបករណ៍ Android និង iOS ជុំវិញ​ពិភពលោក​។ ហើយ​មុខងា​នេះ​និង​មាននៅ​លើ​កុំព្យូទ័​ផង​ដែរ​។


Ford Ranger 2017 ជំនាន់​ថ្មី

Ford Ranger 2017 គឺ​មាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ត​ភ្ជាប់​យ៉ាង​ទំនើប គឺ Microsoft Sync  ដែល​ជាប​ចេ្ច​កវី​ទ្យា​ជំនាន់​ទី​បី Sync 3 ដែល​អាច​ដំណើរការ​បាន​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​របស់​លោក​អ្នក​បាន​យ៉ាង​រលូន ម្យ៉ាងទៀត​នៅ​ក្នុង​រថយន្ត​ទាំង​ពីរ​នេះ ក៏​មាន​អេ​ក្រង់ Touch Screen ទំហំ 8 អ៊ី​ង ដែល​អាច​បង្ហាញ​នូវ​រូបភាព​កាន់តែ​ច្បាស់ មួយវិញទៀត​ការ​បញ្ជា​នៅ​លើ​អេ​ក្រង់ Touch Screen ក៏​មាន​លក្ខ​ណះ​រស់​រវើក និង​លឿន​ជាង​មុន​។ បច្ចេកវិទ្យា Sync3 គឺ​មាន​សមត្ថភាព​ភ្ជាប់​មក​ជាមួយ​និង Sync Applelink ឬ AppleCarPlay ដែល​អនុញាត​អោ​យ្នៈ​ក​បើកបរ​ធ្វើការ​ត​ភ្ជាប់​ទូរស័ព្ទ iPhone ទៅ​នឹង​ប្រព័ន្ធ Sync3 ជាមួយនឹង Interface ថ្មី ដែល​ដូច​ទៅ​នឹង​កម្មវិធី​របស់ iOS បេះបិទ​តែ​ម្តង​។ ប្រព័ន្ធ​ថ្មី​នេះ នឹង​អាច​អោយ​អ្នក​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន​ដែល​មាននៅ​លើ iOS ដូច​ជា ការ​ស្តាប់​តន្ត្រី ការ​ប្រើប្រាស់ Google Map អាន​សារ ផ្ញើរ​សារ ធ្វើការ​ហៅ​ចេញ​ដោយ​ប្រើប្រាស់​នូវ Voice Commend (Siri)​។ មិនតែប៉ុណ្ណោះ ប​ចេ្ច​ក​វិទ្យា​ចុង​ក្រោយ Microsoft Sync3 នេះ​ក៏​មា​នៅ​ភ្ជាប់​ជាមួយនឹង Font អក្សរ​ខ្មែរ​ផង​ដែរ​។

ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង​ (​ Lane​ Keeping​ Alert​ and​ Lane​ Keeping​ Aid)​ ដែល​នេះ​គឺជា​ប្រព័ន្ធ​មួយ​ អាច​ផ្តល់​ដំណឹង​ជូន​អ្នកបើកបរ​សំរាប់​ការពារ​នៅ​ពេល​បើកបរ​ចាក​ចេញពី​គន្លង​ផ្លួ​វ​ដោ​ស្វ័យប្រវត្តិ​ នៅ​ពេល​ដែល​ងាក​ចេញ​ដោយ​ចៃដន្យ​កំឡុង​ពេល​ដែល​កំពុង​តែ​បើកបរ​នៅ​ក្នុង​ល្បឿន​លឿន​នោះ​។​

​ប្រព័ន្ធ​បន្ថយល្បឿន​ និង​ការ​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័​យ​ប្រវត្តិ​ Adaptive​ Cruise​ Control​ ក៏​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​អាច​អោយ​អ្នកបើកបរ​ធ្វើការ​កំណត់​ទៅ​លើ​ល្បឿន​ក៏​ដូច​ជា​ចំងាយ​ចំពោះ​រថយន្ត​នៅ​ពី​ខាង​មុខ​។​ នេះ​គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ​ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​បញ្ជៀ​ស​អ្នកបើកបរ​អោយ​ជៀស​ផុត​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់​។​

​ ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​នៅ​ខាង​មុខ​ (Forward​ Collision​ Alert)​ ប្រព័ន្ធ​នេះ​ គឺ​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​កំណត់​ល្បឿន​រថយន្ត​ ដែល​អាច​ផ្តល់​អោយ​អ្នកបើកបរ​ ធ្វើការ​ពិនិត្យ​ពី​ចន្លោះ​សុវត្ថិភាព​នៃ​រថយន្ត​របស់​គាត់​នៅ​ក្នុង​ចំងាយ​ស​វត្ថិ​ភាព​មួយ​ ដោយ​បញ្ចេញ​សំលេង​ និង​បង្ហាញ​សញ្ញា​គ្រោះថ្នាក់​អោយ​អ្នកបើកបរ​បានដឹង​ និង​ត្រៀមខ្លួន​ជៀស​ផុត​ពី​គ្រោះថ្នាក់​នៅ​ខាង​មុខ​។​ ​ ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​នៅ​ពេល​អ្នកបើកបរ​ងងុយគេង​ (Driver​ Alert​ System)​ គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ​ផង​ដែរ​ ដែល​បាន​បន្ថែម​នូវ​សម្លេង​ក៏​ដូច​ជា​ ប​ច​ញ្ចេ​ញ​សញ្ញា​ពែង​កាហ្វេ​ ដោយ​អោយដំណឹង​ទៅ​អ្នកបើកបរ​គួរតែ​ឈប់​សម្រាក​ ឬ​ធ្វើ​អ្វីមួយ​ផ្សេង​ដើម្បី​បំបាត់​ភាព​ងងុយគេង​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​។​



Laptop ​ជំនាន់​ថ្មី​​អេក្រង់​បី​តម្លៃ​ជិត​៤.០០០​ដុល្លារ​នឹង​ចេញ​លក់​ឆាប់ៗ​នេះ

ថ្មីៗ​នេះ​ ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ Razer ​UAS ​Ltd​ បាន​បង្ហាញ​គម្រោង​ដ៏​ទំនើប​អស្ចារ្យ​មួយ​ ក្នុង​ការផលិត​ Laptop​ ស៊េរី​ថ្មី​ម៉ាក Razer ​Inc.បំពាក់​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​ក្នុង​ការ​បំពេញ​ការងារ​លើ​គ្រប់​វិស័យ​។
លោក ​Min-Liang Tan នាយក​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ខាងលើ​បាន​បង្ហាញ​ពី​លក្ខណៈ ពិសេស​ខ្លះៗ​​របស់​ Laptop​ នេះ​ថា​ ការផលិត​ឡើង​នូវ​កុំព្យូទ័រ​នេះ​ គឺ​បំពាក់​អេក្រង់​ចំនួន​បី​បញ្ជា​ដោយ​ម៉ាស៊ីន​តែ​មួយ​ ដែល​មាន​ទំហំ​រហូត​ដល់​ 17.3-inch ​គុណភាព​កម្រិត​ 4K ​IGZO ​និង​មាន​ Resolution ​11,520 x 2160 ​ទៀត​ផង​។ ម្យ៉ាង​ទៀត​លោក​បាន​បន្ថែម​ថា ​រូប​លោក​កំពុង​ត្រៀម​នឹង​ចេញ​លក់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ក្នុង​តម្លៃ​ជិត​៤​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​នាយក​ប្រតិបត្តិការ​ខាងលើ​ពុំ​ទាន់​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត​របស់ ​Laptop​ នេះ ​ក៏​ដូច​ជា​កាលបរិច្ឆេទ​ក្នុង​ការ​ចេញ​លក់​នោះ​ទេ​ ដោយសារ​ការផលិត​កំពុង​ស្ថិត​ក្នុង​ការអភិវឌ្ឍន៍ និង​ស្រាវជ្រាវ​បន្ថែម​។​​
ប្រភព៖ ​Mirror



អ្នក​ជំនាញ​ហាម​ដំឡើង​កម្មវិធី​ទាំង​នេះ​នៅ​លើ​ទូរស័ព្ទ​ ព្រោះ ​hacker​អាច​ចូល​បាន​ដោយ​ងាយ


អ្នក​ជំនាញ​ផ្នែក​​ទូរស័ព្ទ​ បាន​ស្រាវជ្រាវ​រក​ឃើញ​កម្មវិធី​ទូរស័ព្ទ​ (apps)​ ចំនួន​ ៧៦ ​ជា​កម្មវិធី​គ្រោះថ្នាក់​ ប្រសិន​បើ​អ្នក​ដំឡើង​វា ​អាច​ឲ្យ​ពួក​ hacker ​ចូល​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក ​រួម​ទាំង​ប្រភេទ ​iPhone ​ផង​ដែរ ។​ កម្មវិធី​គ្រោះ​ថ្នាក់​ ចាប់​ពី​កម្មវិធី​សម្រាប់​ធនាគារ​រហូត​ដល់​កម្មវិធី​សម្រាប់​ផ្ញើ​សារ ។​ ទោះ​យ៉ាង​ណា ​អ្នក​ជំនាញ​បាន​បង្ហាញ​កម្មវិធី​សំខាន់​ៗ​តែ​ ៣០ ​ប៉ុណ្ណោះ ។
·        ooVoo – Free video call, text and voice​
·        VivaVideo – Free video editor and photo movie maker​
·        Snap Upload for Snapchat – send photos and videos​
·        Uconnect Access​
·        Volify – Free online music streamer and MP3 Player​
·        Uploader Free for Snapchat – Quick upload snap from Camera Roll​
·        Epic! – Unlimited books for kids​
·        Mico – Chat, meet new people
​·        Safe Up for Snapchat – Quick upload photos and videos from your Camera Roll
​·        Tencent Cloud​
·        Uploader for Snapchat – Quick upload pics and videos to Snapchat​
·        Huawei HiLink (Mobile WiFi)​
·        Traditing 212 Forex and Stocks​
·        途牛旅游-订机票酒店火车票汽车票特价旅行 ​
·        CashApp – Cash rewards app​
·        1000 Friends for Snapchat – Get more friends and followers for Snapchat​
·        YeeCall Messenger-Free video call and conference call
·        InstaReport – Repost videos and photos for Instagram​
·        Loops Live​
·        Private Browser – Anonymous VPN Proxy Browser
·        Cheetah Browser​
·        AMAN BANK
​·        FirstBank PR Mobile Banking​
·        vpn free – OvpnSpider for vpngate​
·        Gift Saga – Free gift card and cash rewards​
·        Vpn One Click Professional​
·        Music tube – free imusic playlists from You Tube
·        AutoLotto: Powerball, MegaMillions Lottery Tickets​
·        Foscam IP Camera Viewer by OWLR for Foscam IP Cams
·        Code Scanner by ScanLife: QR and barcode reader​



កំពូលស្មាតហ្វូន Huawei Honor V9

12:57 PM
ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា V9។ ជារឿយៗ យើងសង្កេតឃើញថា Huawei តែងបំពាក់មុខងារក៏ដូចជាសមត្ថភាពខ្លាំងៗ បូករូមជាមួយរូបរាងដ៏ស្រស់ស្អាតនៅលើនៅលើទូរស័ព្ទរបស់ខ្លួន ដូចជា V9 មួយនេះអញ្ចឹង។

វាបំពាក់អេក្រង់ទំហំ 5,7 អ៊ីញប្រភេទ LCD LTPS 2K QHD បំពាក់ RAM 6GB ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat EMUI 5.0 ប្រើប្រាស់បន្ទះឈីប Kirin 960 កាមេរ៉ាភ្លោះក្រោយ 12 មេហ្គាភិចសែល ថតវីដេអូបានក្នុងកម្រិត 4K កាមេរ៉ាមុខ 8 មេហ្គាភិចសែល មេម៉ូរីម៉ាស៊ីន 64/128GB ថាមពលថ្ម 4.000mAh។ Huawei V9 នឹងចេញជាផ្លូវការនាថ្ងៃទី 28 ខែកម្ភៈក្នុងពិពណ៌ពិភពលោក Mobile World Congress 2017 ខាងមុខ តម្លៃរបស់វាប្រហាក់ប្រហែល 2,999 យ័ន រឺស្មើនឹង 435$ ។




ស្មាតហ្វូន Sony Xperia XZ Premium

8:29 AM
នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុន Sony បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីៗ ជាច្រើននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2017 ដែលធ្វើឱ្យកម្មវិធីដ៏ធំមួយនេះកាន់តែអស្ចារ្យថែមទៀត។ ប៉ុន្តែលក្ខណៈសម្បត្តិដ៏អស្ចារ្យ និងមុខងារពិសេសៗជាច្រើនកំពុងតែត្រូវបានក្រុមហ៊ុនធំជាច្រើនប្រឹងប្រែង ដើម្បីប្រកួតប្រជែងទីផ្សារនៅក្នុងសហរដ្ឋអាមេរិច ហើយនឹងពិភពលោកផងដែរ។ លក្ខណៈពិសេសមួយនៃស្មាតហ្វូននេះ គឺប្រព័ន្ធស្កែនក្រយ៉ៅដៃ Fingerprint Reader ដែលនៅក្នុងសហរដ្ឋអាមេរិច នៅមិនទាន់ដាក់ឱ្យដំណើរការបាន (នេះប្រហែលជាការបិទដំណើរការនៃប្រព័ន្ធ Software )។
 ស្មាតហ្វូន Sony Xperia XZ Premium មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងអេក្រង់ប្រភេទ 4K HDR Display ដែលផ្តល់នូវគុណភាពរូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែកបំផុត។ អេក្រង់របស់ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី TRILUMINOS Display និងបច្ចេកវិទ្យាជំនួយទៅលើរូបភាព X-Reality រួមទាំងបច្ចេកវិទ្យា Dynamic Contrast Enhancement ទៀត។ បច្ចេកវិទ្យាទាំងអស់នេះឱ្យដែលធ្វើឱ្យស្មាតហ្វូននេះក្លាយជាផលិតផលកំពូលមួយសម្រាប់ក្រុមហ៊ុន Sony ។ស្មាតហ្វូនស៊េរីថ្មី Xperia XZ Premium និង XZs បានបង្ហាញឱ្យយើងមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា Sony នៅតែរក្សាគុណភាពនៃការបង្កើតផលិតផលដែលមានគុណភាពខ្ពស់ដែលបានផ្សារភ្ជាប់ទៅនឹង ការផលិតស្មាតហ្វូនផងដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីជាស្មាតហ្វូនមំាក Sony នេះនៅមិនទាន់បានឈានដល់ចំណុចកំពូលនៅក្នុងទឹកដីសហរដ្ឋអាមេរិចក្តី ប៉ុន្តែក្រុមហ៊ុននេះបានផលិតនូវស្មាតហ្វូនដែលមានការរចនារូបរាងស្រស់ស្អាត និងបច្ចេកវិទ្យាថ្មីលើសគេដែលជាស្នាដៃដ៏ធំធេងមួយ។
ស្មាតហ្វូន Xperia XZ Premium នេះមានការរចនារូបរាងយ៉ាងស្រស់ស្អាត ហើយវាបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនផងដែរ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ  Xperia XZ Premium មានអេក្រង់៖ 5.5 អ៊ីង 4K HDR, បន្ទះឈីប៖ Qualcomm Snapdragon 835, រ៉េម៖ 4GB, ម៉េមូរី៖ 64GB, microSD (256GB), ប្រព័ន្ធប្រតិបត្តិការ៖ Android 7.1 Nougatអ កាមេរ៉ាខាងក្រោយ៖ 19 MP 1/2.3”, បច្ចេកវិទ្យា Exmor RS សម្រាប់ mobile image sensor, 960fps slo-mo video, predictive capture, anti-distortion shutter, “triple image sensing technology”, Predictive Hybrid Autofocus, SteadyShot ជាមួយនឹង Intelligent Active Mode (5-axis stabilization), 4K video recordingអ កាមេរ៉ាមុខ៖ 13MP 1/3.06” Exmor RS for mobile image sensor, 22mm wide-angle lens, ISO6400, F2.0, គុណភាពសំឡេង៖ High-Resolution Audio (LPCM, FLAC, ALAC, DSD) DSEE HX. LDAC. Digital Noise Cancelling. Clear Audio+. S-Force Front Surround. Stereo Recording, និងមានថាមពលថ្ម៖ 3230mAh, Qualcomm Quickcharge 3.0។ ចំពោះកាលបរិច្ឆេទលក់៖ និទាឃរដូវ 2017។្តម្លៃ៖ នៅក្នុងសហរដ្ឋអាមេរិចនៅមិនទាន់ទម្លាយឱ្យដឹងនោះទេ
នៅក្នុងវីដេអូនេះ យើងបាននិយាយអំពី Qualcomm ក្នុងការប្រើប្រាស់នៅ Gigabit LTEE ជាមួយនឹងបច្ចេកវិទ្យា Sony Xperia XZ Premium ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា High-Resolution Audio ដែលក្នុងនោះមាន LPCM, FLAC, ALAC និង DSD ។ គុណភាពសំឡេងប្រើប្រាស់នូវប្រព័ន្ធ DSEE HX, LDAC, Clear Audio+ និង S-Force Surround ថែមទៀត។ លើសពីនេះទៅទៀត វាប្រើប្រាស់នូវរន្ធដោត USB-C Jack និងរន្ធដោតកាស 3.5mm Headphone Jack ៕

អត្ថបទពី៖ eworldmagz
 ប្រភពពី៖Apageplus


 
Copyright © Tech Insider. OddThemes